ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីម៉ា សម្ពោធសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោ និងបានសំណេះសំណាលជាមួយលោកតា លោកយាយ ប្រជាពលរដ្ឋ សិស្សនុសិស្សជាង៣,៦០០នាក់ នៅភូមិស្រង់ ឃុំស្រង់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។